♠ Posted by Unknown at 5:47 AM
អត្ថន័យនៃរូបភាពនេះ៖ ចង់បង្ហាញឲ្យឃើញពីក្រុមសកម្មជនស៊ីរីបានបញ្ចេញនៅរូបិយប័ណ្ណផ្ទាល់ខ្លួនដែលមានឈ្មោះថា ហ្គូលដឹន ដីម៉ា ដែលមានតម្លៃ ១ Dinar ស្មើនិង ១៦២ដុល្លារ នៅលើទីផ្សារ។ កាលពីថ្ងៃ ថ្មីៗនេះ ក្រុមសកម្មជនស៊ីរី មានឈ្មោះថា RBSS ( Raqqa is Being Slaughtered Silently) បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយបង្ហាញឲ្យឃើញពីកាក់មាសថ្មី របស់រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុម ISIS បាន
ចាប់ផ្ដើមបញ្ចេញរូបិយប័ណ្ណផ្ទាល់ខ្លួន មានឈ្មោះថា «Golden Dinar» នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមភេរវកម្មមួយនេះ។ បើតាមរបាយការណ៍មិនច្បាស់ការណ៍ បានអះអាងថា កាក់មាសនេះចាប់ផ្ដើមចរាចរ នៅក្នុងទីក្រុង ( Dir e-Zour ) ប្រទេសស៊ីរី និង ទីក្រុង ( Mosul ) ប្រទេសអ៊ីរ៉ាក់ ខណៈក្រុម ISIS បានស្នើឲ្យឈ្មួញទិញប្រេង ប្រើប្រាស់រូបិយប័ណ្ណមួយនេះ។
ស្ថាបនិកនៃក្រុម RBSS លោក Hamoud al-Mousa ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន ដោយបង្ហាញឲ្យឃើញពី ផ្នែកខាងមុខ និងខាងក្រោយនៃកាក់មាស Golden Dinar នោះទៀតផង។ ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ឡើយថា តើកាក់មាស Golden Dinar មួយ មានតម្លៃប៉ុន្មាន។ បើតាមការចុះផ្សាយនៅលើបណ្ដាញក្រុមភេរវកម្មនេះ កាលពីឆ្នាំ២០១៤ បានឲ្យដឹងថា កាក់មាស Golden Dinar តម្លៃ ១ Dinar អាចមានទម្ងន់ ៤.២៥ក្រាម និងផលិតឡើងដោយមាសចំនួន ២១ការ៉ាត់។ នេះសបញ្ជាក់ថា វាអាចមានតម្លៃប្រហែល ១៦២ដុល្លារ បើប្រៀបធៀបនឹងតម្លៃទីផ្សារ នាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះដែរ អ្នកគាំទ្រក្រុម ISIS ម្នាក់ ក៏បានបង្ហោះរូបភាពនៃកាក់មាស តម្លៃ ១ Dinar និង ២ Dinar នៅលើគណនីបណ្តាញសង្គម Twitter ផងដែរ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាថា «ស្លាប់ក្នុងកំហឹងរបស់អ្នក»។
យ៉ាងណាមិញ កាក់មាសនេះត្រូវបានរចនា និងតុបតែងជាមួយនឹងនិមិត្តសញ្ញាអ៊ីស្លាម និងពាក្យស្លោក ISIS «The Islamic State, a Caliphate according to the Prophetic Method» ផងដែរ៕
ប្រភពពី http://news.sabay.com.kh/article/763135
ប្រភពរូបភាព http://news.sabay.com.kh/article/763135
\
0 comments:
Post a Comment