អត្តឃាត IS នៅក្រុង លីប៊ី បានវាយប្រហារទៅលើកម្លាំងរបស់រដ្ឋាភិបាលដោយបោះគ្រាប់បែក

♠ Posted by Unknown at 4:29 AM

ក្រុងទ្រីប៉ូលីៈ កម្លាំង​ដែល​ជា​សម្ព័ន្ធ​មិត្ត​នឹង​រដ្ឋាភិ​បាល​​បង្រួប​បង្រួម​របស់​លីប៊ី បាន​ប្រយុទ្ធ​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ដណ្តើម​គ្រប់គ្រង​វិញ​នូវ​បន្ទាយ​បណ្តោះ​អាសន្ន​​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​ នៅក្នុង​មូល​ដ្ឋាន​រឹងមាំ លីប៊ី របស់​ខ្លួន​ ដោយ​ប្រ​ឈម​នឹងការ​ប្រ​យុទ្ធ​តទល់​ដ៏សាហាវ​ ក្នុង​នោះ​មាន​ទាំងការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ក្នុង​រថយន្ត​ជាច្រើន​ផង​ដែរ។
ពួកគេ​បាន​ចូល​ទៅក្នុង​ក្រុង​ លីប៊ី កាលពី​ថ្ងៃ​ពុធ​និង​បាន​ទៅ​ដល់​ឆាប់​ជាងការ​រំពឹង​ទុក​ប្រ​ឆាំង​នឹង​ក្រុម​ IS ដែលបាន​ដណ្តើម​កាន់​កាប់​ក្រុង​ឆ្នេរ​សមុទ្រ​នេះ​ កាល​ពីឆ្នាំ​ទៅ ​និងបាន​ប្រែ​ក្លាយ​ក្រុង​ឲ្យទៅ​ជា​មូលដ្ឋាន​ប្រតិបត្តិ​ការ​ធំរ​បស់​ខ្លួន​នៅ​អា្រហ្វិក​ភាគ​ខាង​ជើង។​
ការ​បាត់បង់​ក្រុង លីប៊ី គឺជា​បរាជ័យ​ដ៏ធំ​សម្រាប់​ក្រុម IS ដែលបាន​បាត់​បង់​ទឹកដី​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់​ ជាទី​ដែល​ក្រុម​ជីហាដ​បាន​បង្កើត​រដ្ឋ​ស្វ័យ​ប្រកាស​នៅ​ឆ្នាំ ២០១៤។
​ក្រុម​ជីហាដ​ ត្រូវ​ឡោម​ព័ទ្ធនៅ​ក្នុង​តំបន់​មាន​ប្រ​ជាជន​ច្រើន​ដែល​មាន​ផ្ទៃ ៥ គីឡូ​ម៉ែត្រការ៉េ​កណ្តាល​ក្រុង​និងបង្កើន​ការវាយ​ប្រហារ។​​
លោក​រីដា​អ៊ីស​សា​ ជា​អ្នក​នាំ​ពាក្យឲ្យ​កម្លាំង​របស់​រដ្ឋា​ភិបាល​ចម្រុះ​បានប្រាប់ AFP ថា​ការ​បំផ្ទុះ​ចំ​នួន ៣ លើក​ចេញពីរថ​យន្ត​ដែល​បើកបរ​ដោយ​ក្រុម​អ្នក​វាយ​ប្រហារ​អត្តឃាត​បានយក​កម្លាំង​របស់​យើង​នៅក្នុង​ក្រុង លីប៊ី
​លោក​បាន​និយាយ​ថា ​ពីរនាក់​នៃ​អ្នក​វាយ​ប្រហារ​នោះ​ បាន​វាយ​ប្រហារ​លើ​កម្លាំង​គាំទ្រ​រដ្ឋា​ភិបាល និង​ម្នាក់​ទៀតបាន​វាយ​ប្រហារ​លើ​មន្ទីរ​ពេទ្យ។
លោក​អ៊ីស​សា ​បាន​និយាយ​ថា​ យ៉ាងហោច​មនុស្ស​ម្នាក់​បាន​ស្លាប់និង ៤ នាក់​រងរបួស​ក្នុង​ការ​វាយ​ប្រ​ហារ​នោះ។
រូប​ភាព​ជាច្រើន ត្រូវ​បានគេ​បង្ហោះ​នៅលើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​របស់​កម្លាំង​ស្មោះ​ត្រង់​នឹង​រដ្ឋាភិបាល បានបង្ហាញ​បំណែករបស់​រថយន្ត ​និង​រណ្តៅ​មួយ​ដែល​បណ្តាល​មកពី​ការ​វាយ​ប្រហារ​មួយ​នៃ​ការ​វាយ​ប្រហារ​ទាំងនោះ។​
រថ​យន្តយោធា​ជាច្រើន​គ្រឿង​ត្រូវ​បាន​បំផ្លាញ​ រថ​យន្ត​ខ្លះ​ត្រូវ​គ្រាប់​កាំ​ភ្លើង​ធំ​ ក៏អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ដែរ។
ការ​វាយ​ប្រហារ​កាល​ពីថ្ងៃ​ អាទិត្យ​ បាន​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​កម្លាំ​ង​គាំទ្រ​រដ្ឋាភិបាល​ និយាយ​ថា​ ពួកគេបាន​កាន់​កាប់​កំពង់​ផែ​នៅ​ក្នុង​ក្រុង លីប៊ី វិញ​ ជា​ក្រុង​កំ​ណើត​របស់​ជនផ្តាច់​ការ​ត្រូវ​បាន​បណ្តេញ​ពី​អំណាច​លោក ម៉ៅមឺ កាដាហ្វី និងជា​តំបន់​ប្រជុំ​លំនៅ​ឋាន​នៅ​ភាគ​ខាងកើត​ប្រ​ទេស​នេះ។
​កម្លាំង​ទាំង​នោះ ​ចង​សម្ព័ន្ធ​ជាមួយ​រដ្ឋា​ភិបាល​នៃ​កិច្ច​ព្រម​ព្រៀង​ជាតិ (GNA) របស់​លីប៊ី ដែលគាំទ្រ​ដោយ​សហ​គមន៍​អន្តរឮជាតិ​ឲ្យ​ក្លាយ​ជា​អាជ្ញាធរ​ស្រប​ច្បាប់​របស់​ប្រទេស​នេះ។​
​GNA​ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី ហ្វ៉ាា យ៉េអាល់សារ៉ាត  បាន​ខិតខំ​ពុះ​ពារ​ជាច្រើន​ខែ​ដើម្បី​រក្សា​សិទ្ធិ​អំណាច​របស់​ខ្លួន​ ក្នុងការ​ប្រឈម​ជាមួយ​រដ្ឋការ​ប្រឆាំង​ ដែល​បាន​ដណ្តើម​អំណាច​នៅ​ក្នុង​ចលាចល​នៅ​លីប៊ី ក្រោយ​លោក កាដាហ្វី។​
កម្លាំង​គាំទ្រ GNA ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​ក្រុមជន​សកម្ម​ប្រយុទ្ធ​មកពី​ក្រុង​នានា​ភាគ​ខាង​លិច។
គួរកត់​សម្គាល់​ដែរ​ថា លោក មាសរាតាស និង​ក្រុម​យាម​ទីតាំង​ប្រេង​ជា​ច្រើ​ន​កន្លែង​ដែល ​IS បាន​ព្យាយា​ម​កាន់កាប់​ម្តង​ហើយ​ម្តង​ទៀត៕
ប្រភពមកពី http://www.postkhmer.com/

0 comments:

Post a Comment