♠ Posted by Unknown at 4:41 AM
ក្រុងទ្រីប៉ូលីៈ ប្រមុខនៃរដ្ឋាភិបាលបង្រួបបង្រួម លីប៊ី ពី
ថ្ងៃពុធ បានជុំរុញឲ្យពលរដ្ឋលីប៊ីប្រមូលគ្នានៅពីក្រោយការប្រយុទ្ធ
ប្រឆាំងនឹងក្រុមជីហាដក្នុងក្រុង លីប៊ី ខណៈ អ.ស.ប.
បានអនុម័តប្រតិបត្តិការមួយដើម្បី បញ្ចប់លំហូរអាវុធចូលមកកាន់ប្រទេសនេះ។
កម្លាំងគាំទ្ររដ្ឋាភិបាលកំពុងប្រយុទ្ធគ្នាដើម្បីបណ្តេញក្រុមរដ្ឋអ៊ិស្លាមចេញពីក្រុង
លីប៊ី ដែលការបរាជ័យរបស់ពួកគេ
នឹងក្លាយជាឧបសគ្គធំមួយសម្រាប់ក្រុមជ្រុលនិយម
ដែលបានបាត់បង់ទឹកដីនៅស៊ីរី និងអ៊ីរ៉ាក់។
ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប. បានអនុញ្ញាតឲ្យមានបេសកកម្មផ្លូវទឹករបស់សហភាពអឺរ៉ុប ដើម្បីអនុវត្តការហាមឃាត់អាវុធទៅលើ
ប្រទេសនោះ
និងពង្រីកចំណេះដឹងកិច្ចប្រតិបត្តិការដែលកំពុងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធជនចំណាកស្រុក។ក្រុមអ្នកការទូតសង្ឃឹមថា
វិធានការនោះ នឹងពង្រឹងរដ្ឋបាល គាំទ្រដោយ អ.ស.ប.
ដឹកនាំដោយនាយករដ្ឋមន្រ្តី លោក ហ្វ៉ាា យ៉េអាល់សារ៉ាត ដែលកាលពីថ្ងៃអង្គារ
បាននិយាយថា ការរុលទៅមុខរបស់ក្រុមយុទ្ធជនគាំទ្ររដ្ឋាភិបាលនៅក្នុងក្រុង លីប៊ី គួរតែជាគំរូសម្រាប់គំនិតផ្តួចផ្តើមលក្ខណៈជាតិមួយដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
កម្លាំងចងសម្ព័ន្ធជាមួយរដ្ឋាភិបាលដើម្បីធ្វើការសម្រុះសម្រួលជាតិ
បានតស៊ូ តាំងពីពាក់កណ្តាលខែឧសភា ដើម្បីបណ្តេញ IS ចេញពីក្រុង លីប៊ី មានចម្ងាយ ៤៥០ គីឡូម៉ែត្រ នៅភាគខាងកើតនៃក្រុងទ្រីប៉ូលី។លោកបាននិយាយថា៖ «យើងបួងសួងសុំឲ្យកូនប្រុសរបស់យើងទទួលបានជ័យជម្នះ»៕ ២
0 comments:
Post a Comment