♠ Posted by Unknown at 2:26 AM
ក្រុមហ៊ុនមិនក្រោម ៣០ បានចូលរួមក្នុងពិព័រណ៍ការងារ Career Fair 2016 ដែលរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិកណូ) នៅព្រឹកនេះ។ ក្នុងពិព័រណ៍នោះ មានមុខតំណែងការងាររាប់រយកន្លែងដែលក្រុមហ៊ុនចូលរួមពិព័រណ៍បានប្រកាសស្វែងរកជាមួយតម្រូវការមុខជំនាញផ្សេងៗ។
លោក Gijs verheijke អ្នកគ្រប់គ្រង Everjobs Asia ដែលជាភ្នាក់ងារស្វែងរកការងារនិងជាអ្នករៀបចំពិព័រណ៍ Career Fair 2016 បានឲ្យដឹងថា មានក្រុមហ៊ុនច្រើនជាង ៣០ បានចូលរួមក្នុងពិព័រណ៍ការងារ Career Fair 2016 ដោយបាននាំជាមួយផលិតផលនិងសេវាកម្មនានាបង្ហាញដល់អ្នកទស្សនា។ ក្នុងនោះក្រុមហ៊ុនទាំងនោះក៏មានការផ្តល់ឱកាសការងាររាប់រយកន្លែង សម្រាប់និស្សិតដែលចាប់អារម្មណ៍ហើយចង់ប្រឡូកក្នុងអាជីពការងារ។
លោកថា ការរៀបចំពិព័រណ៍នេះ គោលបំណងផ្តល់ឱកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាបានរៀនអំពីទំនៀមទម្លាប់និងទម្រង់បែបបទនៃការងារ ក៏ដូចជាការចែករំលែកព័ត៌មានអំពីឱកាសការងារ ដែលពួកគេអាចស្វែងរកដោយផ្ទាល់។
ពិព័រណ៍ការងារនៅព្រឹកមិញនេះ មានការចូលរួមពីសិស្សនិស្សិតជាច្រើន។ ពិព័រណ៍រយៈពេលពេញ ១ ថ្ងៃនេះ មានការធ្វើបទបង្ហាញពីតំណាងក្រុមហ៊ុនធំៗ ដូចជា DKSH, DAMCO, Chip Mong Group, Asia Plus, Canadia Bank, Mekong Bank ក៏ដូចជាសិក្ខាសាលាណែនាំពីរបៀបសរសេរ CV, Cover Letter និងការសម្ភាសការងារដោយភ្នាក់ងារស្វែងរកការងារ Everjobs។ http://news.sabay.com.kh/article/751364
0 comments:
Post a Comment